យើងដិងហើយថាស្ត្រីមេផ្ទះទាំងអស់គ្នា តែងតែចង់ធ្វើម្ហូបសំរាប់ស្វាមីជាទីស្រលាញ់ពេលគាត់ចេញមកពីធ្វើការដើម្បីអោយគាត់ស្រលាញ់យើងកាន់តែខ្លាំងថាមទៀត ។ ( តោះទំព័រយើងខ្ញុំ សូមលើកនូវមុខម្ហូបដ៏ឆ្ងាញ់ពិសារមួយ មកបង្ហាញជូនស្ត្រីមេផ្ទះទាំងអស់គ្នា!!! )
+គ្រឿងផ្សំៈ
សាច់ផ្លៅមាន់ ៣ ទៅ ៤ ដុំ
ខ្ញីហានហើយ ៤០ គ្រាម
ម្តេសប្លោកធំ ១ ផ្លែ ( ហានជាចំណិត ) ។
+គ្រឿងផ្សំរស់ជាតិ:
- - ទឹកស៊ីអៀវខាប់ ៣ ស្លាព្រាបាយ
- - ស្ករកន្លះស្លាព្រាបាយ
- - អំបិល ១ ស្លាព្រាកាហ្វេ
- - ប៊ីចេង ១ ស្លាព្រាកាហ្វេ
- - ស្រាស្លា ១ ស្លាព្រាបាយ
+វិធីធ្វើ
ជាដំបូងអ្នកត្រូវលាងសាច់មាន់ជាមុនសិន។ (ហាន់ម្ទេសជាចំណិតៗបញ្ឆិតៗ) ។
ដាក់ប្រេងរុក្ខជាតិឆាទឹកត្រីខាប់ បន្ទាប់មកចាក់ស្រា, ស្ករ, ទឹកធម្មតា, អំបិល, ប៊ីចេងចូលឆាឲ្យសព្វទុកឲ្យត្រជាក់ បន្ទាប់មកប្រឡាក់សាច់ឲ្យសព្វផ្អាប់ទុករយះពេល ២ ម៉ោង។ បន្ទាប់មកដាក់ចំហុយសាច់រយៈពេល ២០ នាទី រួចហើយស្រង់ចេញទុកឲ្យត្រជាក់កាច់ជាដុំៗរាប់ដាក់ចាន បន្ទាប់មកស្រោចទឹកគ្រឿងខាប់ដែលសល់ប្រលាក់សាច់ពីលើសាច់ ហើយរោយម្ទេស និងខ្ញីពីលើជាការស្រេច៕
No comments:
Post a Comment