គ្រឿងផ្សំ
បង្គាស្រស់ ៦៤០ ក្រាម អំបិល ម្រេច និងទឹកប៉េងបោះខាប់ មួយមុខៗ ១ ស្លាបព្រាបាយ ខ្លាញ់ ២ ពែង និង ជីវ៉ាន់ស៊ុយ ១ ដើម។
+ គ្រឿងផ្សំរសជាតិ
ម្រេចម៉ដ្ឋបន្តិចបន្តួច ស្រា និងម្សៅពោត មួយមុខៗ ១ ស្លាបព្រាកាហ្វេ។
+ វិធីធ្វើ
១- ឆូតខ្នងបង្គាយកអាចម៍ចេញ លាងទឹកឱ្យស្អាត និងកាត់ព្រុយចេញ។ បន្ទាប់មកដាក់ច្របល់ចូលជាមួយនឹងម្រេចម៉ដ្ឋ និងស្រាដោយផ្អាប់ទុកមួយសន្ទុះ ទើបដាក់ច្របល់ចូលជាមួយនឹងម្សៅពោត។
២- ដាក់ខ្លាញ់ក្នុងខ្ទះ រង់ចាំខ្ទះក្តៅហុយផ្សែង ទើបចាក់បង្គាចូលទៅបំពងរហូតប្រែពណ៌ក្រហម ហើយស្រង់ចេញ និងរោយជីវ៉ាន់ស៊ុយពីលើទុកជាការស្រេច។ រីឯអំបិល ម្រេច និងទឹកប៉េងបោះខាប់ សម្រាប់ធ្វើជាគ្រឿងទឹកជ្រលក់ផ្ទាប់ជាមួយនឹងបង្គាបំពង់។
Copy right by : http://konkhmerit7.blogspot.com
No comments:
Post a Comment