គ្រឿងផ្សំ
- ប្រេងឆា ១ សប
- ភ្លៅមាន់ ១ ភ្លៅ (សាច់ទ្រូងក៏បាន)
- ម្សៅរមៀត (ឬ រមៀតបុក)
- ទឹកស៊ុប ១ វែក
- ខ្ញី ចិញ្ច្រាំ
- ខ្ទឹមស ក្រហម ចិញ្ច្រាំ
- ស្ករស
- ស៊ុបខ្នរ
- អំបិល បន្តិច
- បាយ ១ ចានចង្កឹះ
វិធីធ្វើ
- ម្សៅរមៀត លាយជាមួយទឹកស៊ុប ដើម្បីទុក ឆាសាច់ និង បាយ ។
- ភ្លៅមាន់លាងទឹកឲ្យស្អាត រួចស្ងោរឲ្យឆ្អិនល្អ ទុកមួយអន្លើ ។
- ដាក់ប្រេងឆាដាំឲ្យក្ដៅ លីង ខ្ញី ខ្ទឹមស និង ក្រហមចិញ្ច្រាំឲ្យឈ្ងុយសិន ដាក់ម្សៅរមៀតដែលលាយរួច និង គ្រឿងទេស កូរឲ្យសព្វ ។
- ដាក់ភ្លៅមាន់ចូលឆាឲ្យឡើងពណ៌រមៀត និង ក្រៀមបន្តិចសិន ទើបដួសភ្លៅទុក ហើយចាក់ បាយចូលឆាឲ្យឡើងពណ៌រមៀតដូចសាច់ រួចដួសដាក់ចានជាការស្រេច ។
No comments:
Post a Comment